Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

ខ្លោងទ្វារទន្លេអុំ (Tonle Om Gate)

ខ្លោងទ្វារទន្លេអុំ(ទិសខាងត្បូង)ជាខ្លោងទ្វារមួយដែរមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីក្រុងសៀមរាប ដែរធ្វើដំណើរតាមទក្សិណចូលទៅអង្គរធំដោយសងខាងអមទៅដោយចម្លាក់ទេវតា និងយក្សទាញនាគ ។សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរាបានដាក់ដំណើរការចរាចរណ៍ឯកទិសនៅខ្លោងទ្វារទន្លេអុំតាំងពីថ្ងៃទី២៨ខែមីនាឆ្នាំ២០១៦មកម្ល៉េះ(លើកលែងតែថ្មើរជើងនិងកង់តែប៉ុណ្ណោះ)ដោយអនុញ្ញាតចរាចរណ៍ចូលនិងគ្មានចរាចរណ៍ចេញចាប់ពីម៉ោង០៧:៣០នាទីដល់ម៉ោង ១១និង៣០នាទីព្រឹក (សជណ លេខ១២៣/១៦រប.សជណ ស្ដីពីការអនុវត្ដចរាចរណ៍ឯកទិសនៅខ្លោងទ្វាទន្លេអុំ ចុះថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦ របស់អាជ្ញាធរជាតិអប្សរា)។ ខ្លោងទ្វារនេះគឺជាខ្លោងទ្វារខាងត្បូង ដែលជាខ្លោងទ្វារមានភាពមមាញឹកជាងគេ ដែលអាចឱ្យមនុស្សម្នាឆ្លងកាត់។ ខ្លោងទ្វារសាងសង់ឡើងដើម្បីធ្វើការ​រម្លឹកអំពីចម្បាំងឈ្នះកងទ័ពជើងទឹកចាមក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២និងព្រះបាទជ័យវរ្ម័នទី៧ ។   Oum River Gate (South) It is also a gate that leads south to Angkor Thom from Siem Reap, some 8 km away, and is surrounded by statues of enormous dragons and angels. Since March 28, 2016, the APSARA Authority has operated one-way traffic at the Oum River Gate. (except pedestrians and bicycles). February 2016 of APSARA Authority) by permitting vehicles to enter and prohibiting traffic from 07:30 to 11:30 in the morning. The busiest gate that permits visitors to pass through is the south gate, which is where this one is located. During the reigns of Suryavarman II and Jayavarman VII, the gate was constructed as a memorial to the Cham fleet.        
Read More

ប្រាសាទតាព្រហ្ម (Prasat Ta Prohm)

ប្រាសាទតាព្រហ្ម កសាងឡើងនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទតាព្រហ្ម មានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទ្វារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គីឡូម៉ែត្រ។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។ រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាដើម្បីស្រាវជ្រាវ សំណង់ប្រាសាទ បូបាច់រចនា នៃតួរប្រាសាទ ទាំងមូល និងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយប្រាសាទអង្គរវត្ត។   Jayavarman VII erected Ta Prohm in 1186 AD as a shrine for his mother, depicted as a wise woman. One mile after Takeo, on a narrow, twisting road leading to Ta Chey, is where you'll find Ta Prohm. Large trees that are growing on the temple surround it. National and international tourists are welcome to explore the temple's architecture, overall design, and artifacts. This temple was built in the 13th century, just after Angkor Wat.        
Read More

ព្រៃកោងកាង (Mangrove forest)

នៅក្នុងខេត្តកោះកុងផ្ទាល់ ព្រៃកោងកាងជាតំបន់ព្រៃលិចទឹកមួយដែលមានសក្ដានុពលមួយ ។ ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយស្វាយ  ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ តួរយ៉ាងការធ្វើដំណេីរចំណាយពេល១៥នាទីដោយជិះទូកចេញពីឆ្នេរនេសាទ ទៅដល់ភូមិនេសាទខាងលិចនោះអ្នកនិងទៅដល់ព្រៃកោងកាង។ចំពោះការធ្វើដំណើរទៀត សោតយើងត្រូវទំនាក់ទំនងទៅប្រធានសហគមន៍ដែលប្រចាំនៅតំបន់នោះដើម្បីនាំផ្លូវអោយ ដល់គោលដៅឆាប់ រហ័ស ។នៅទីនោះពោរពេញទៅដោយទេសភាពធម្មជាតិពណ៌បែតង ហែរហមដោយដើមកោងកាងដុះយ៉ាងបណ្ដេញគ្នាៗ​ដែលជាចំណីចក្ខុថ្មីសម្រាប់ភ្ញៀវទេសចរទៅទស្សនា និងប្រកបដោយខ្យល់ដ៏បរិសុទ្ធបក់ពីសមុទ្រដ៏ខៀវស្រងាត់ ។ អ្វីដែលសំខាន់នោះពេលដែលយើងទៅដល់ទីនោះគួរគប្បី​ចួលរួមដាំដើមឈើទាំងអស់គ្នារីឯកូន ដើមកោងមានតម្លៃ១ដើមប្រហែល២០០០រៀលប៉ុណ្ណោះព្រោះថាព្រៃកោងកាងមានគុណ ប្រយោជន៍ច្រើនណាស់រួមមានជាជម្រកសត្វស្លាបដែលតាំងទីនៅក៏ដូចជាជម្រកសត្វក្នុងសមុទ្រដែលបានភាសខ្លួនចេញពីសមុទ្រតាមបែបបទរស់នៅរបស់ពួក  វា ។ព្រមទាំង​ជួយការពារបាននូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ រញ្ជួយដី រួមទាំងជួយការពារនូវស្រទាប់អូសូនកុំអោយស្ដើងដែលនាំអោយកើនកម្ដៅនៃផែនដី ពិសេសទៅទៀតនោះ ជាតំបន់គោលដៅទេសចរសម្រាប់ខេត្តកោះកុង ។ដូច្នេះហើយក្នងនាមយើងជាកូនខ្មែរគួរការពារ ថែរក្សា អភិរក្ស  នូវធនធានធម្មជាតិ ព្រមទាំងបរិស្ថាន​   និងជីវចម្រុះក្នងទឹកនិង ក្នងព្រៃកោងកាង។   Mangrove forests in the province of Koh Kong could flood. situated in the Koh Kong Province's Sre Ambel District, Chroy Svay Commune, and Chroy Svay Village. For instance, it takes 15 minutes by boat to travel from the fishing beach to the fishing village in the west, after which you will arrive at the mangrove forest. We must speak with the local authority figure to promptly transport Road to the desired location for further travel. It is surrounded by lush, natural vegetation, including rows of mangroves that provide visitors with a novel sight to see and fresh air that is blown by the emerald sea. The most crucial thing is that we plant trees together when we arrive there; a seedling costs about 2,000 riels. The sap forest has several advantages, including serving as a bird sanctuary. Both human habitation and marine species' habitats have migrated from the sea in accordance with their way of existence. As Koh Kong is a popular tourist location, it would also be beneficial to avoid natural calamities like storms and earthquakes as well as the ozone layer from depleting, which causes global warming. Consequently, in the name of our kids. The ecosystem, water biodiversity, mangrove forests, and natural resources all need to be protected and preserved      
Read More
ប្រាសាទពាមសូរ​ (Pream Sohor)

ប្រាសាទពាមសូរ​ (Pream Sohor)

ពាមសូរហោះជាកន្លែងដែលលាក់ខ្លួននៅក្នុងព្រៃភ្នំគូលេនជ្រៅដែលមិនសូវមាននរណាស្គាល់ពីកន្លែងនេះនិងរយៈចម្ងាយដើរយ៉ាងយូរ៣ម៉ោងពីភូមិម្រាក់កាត់។ដើម្បីធ្វើដំណើរទៅដល់ទីនោះគឺយើងដើរប្រហែល៣ម៉ោងយ៉ាងយូរនិងសភាពផ្លូវមានការលំបាកដើរព្រោះសម្បូរទៅដោយចំនោទចោទច្រើននិងត្រូវដើរឆ្លងកាត់ទឹកហូរផងដែរទើបយើងអាចទៅដល់គោលដៅទីតាំង៖ ភ្នំគូលែន-សៀមរាប Nann Pream Sohor is a beautiful waterfall hidden deep within the jungles of Siem Reap, with a grueling 3-hour hike from Mrakak village up a treacherous path, it is truly a sight to behold.    
Read More
ប្រាសាទកោះកេរ​ (Koh Ker Temple)

ប្រាសាទកោះកេរ​ (Koh Ker Temple)

ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ប្រាសាទកោះកេរមានចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនិងមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ។  Koh Ker Temple is located in North Srayong Village, Srayong Commune, Kulen District, Preah Vihear Province. Koh Ker is about 120 km from Siem Reap and about 60 km from Preah Vihear. The distance from Phnom Penh is 460 kilometers.  
Read More

Showing 41 - 45 of 49 posts