Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

នេសាទរីសត (Nesat Resort)

នេសាទរីសត ជារីសត មួយដែរមានទីតាំងស្ថិតនៅ ភូមិជ្រោយស្វាយ​ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។នេសាទរីសតនេះជារមណីយដ្ឋានបែបរ៉ូមែនទិក ដែលផ្តល់ជូននូវការស្នាក់នៅដ៏ប្រណិតមួយ ដែររចនាឡើងដើម្បីបញ្ចូលគ្នានូវមុខងារ និងរចនាបទជាមួយនឹងទេសភាពធម្មជាតិ តំបន់ឆ្នេរសមុទ្រ ។ដែរវាបានផ្ដល់នូវទស្សនីយភាពដ៏ល្អឯកមួយសម្រាប់អ្នកដែលចូលចិត្តមើលថ្ងៃលិចហើយទីនេះក៏អាចថតរូបលេងកម្សាន្តជុំគ្នា ដែរទេសភាពពោពេញទៅដោយ ឆ្នេរខ្សាចដ៏ស្រស់ស្អាត និងទឹកសមុទ្រខៀវស្រងាត់ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចជួលទូកជិះលេងកម្សាន្តបានថែមទៀតផង៕ In Chroy Svay Village, Chroy Svay Commune, Sre Ambel District, Koh Kong Province, there is a resort called Nesat Resort. and the coastline region's natural scenery. Additionally, it provides a distinctive view for those who enjoy watching the sunset, and visitors can snap photos here together. The area is full of stunning beaches and a pure blue sea, so it appeals to more than just tourists. A boat can be rented for a voyage as well.      
Read More

ប្រាសាទនាគព័ន្ធ (Neak Pean Temple)

ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន និងត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ  ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ ព្រមទាំង មានរូបចម្លាក់ ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល ការ ព្យាបាលជំងឺ ស្របតាមធាតុនៃទិសទាំង ៤។   Leang Dai Village, Leang Dai Commune, Angkor Thom District, Siem Reap Province is home to Neak Pean Temple. Built on a 350 square meter island with 8 freshwater ponds, arranged as a plus sign to symbolize the hospital sign, and with a four-way statue to represent the four elements, the earth element is represented by a statue of a human head, the Neak Pean Temple was constructed in 1191 during the reign of Jayavarman VII to dedicate to Mahayana Buddhism. the eastern A statue of a lion representing the fire element is located in the south, a statue of a horse representing the wind element is located in the west, and a statue of an elephant representing the water element is located in the north. Earth, fire, air, and water are the four elements that make up an animal's body. When one of these four components is deficient, ill animals frequently lose the other three. The elements of the four directions must all be applied to the patient's treatment.      
Read More

ប្រាសាទបក្សីចាំក្រុង (Baksey Chamkrong Temple)

ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ។ប្រាសាទបក្សីចាំក្រុង សាងសង់នៅសតវត្សទី១០ គ.ស ៩៦៨ ហើយចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា និងមានកាំជណ្តើរស្ថាបនា ដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម ។ប្រាសាទនេះមាន៤ ថ្នាក់ កសាងពីថ្មបាយក្រៀមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិសតែក្បាច់រចនាសំរាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក។   About 150 meters north of Phnom Bakheng, on the left side of the road, in the heart of a thick forest, is where you'll find Baksey Chamkrong Temple. The temple contains a staircase made of red brick and limestone that was erected to honor the Hindu god Iso. The temple is made of limestone and has four levels. The upper brick temple has stairs going in all four directions and three false doors, but the design for closing the outside is no longer present. The only good carvings left are those on the gate, which feature Indra seated on a Pratravan (a three-headed elephant) with Ganesh on both ends and an inscription on the east door.      
Read More

ប្រាសាទបន្ទាយក្តី (Banteay Kdei Temple)

ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់ ។ប្រាសាទបន្ទាយក្តី ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងសតវត្សទី១២ ឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនាមហាយាន ។ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ មានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត ។ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។   In the southeast portion of Srah Srang village in the south, Banteay Kdei Temple is situated next to Ta Prohm Temple. Jayavarman VII constructed Banteay Kdei in the 12th century and it is a Mahayana Buddhist temple. This temple has two gates, one to the west and one to the east, and is comparable to Ta Prohm in size and complexity. The terms Banteay Bok and Kdei combine to form the name of the temple, Banteay Kdei. While the word "kdei" is derived from the word "kodi," which is subsequently spoken and written as "kdei," the word "fort" is designated as a city or temple.          
Read More

ប្រាសាទបន្ទាយស្រី (Banteay Srei temple)

ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រទីរួមខេត្តសៀមរាប ។បា្រសាទនេះស្ថាបនាឡើងក្នុងឆ្នាំ៩៦៧នៃគ្រិស្តសករាជក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-១០០១) តាមសិលាចារឹកលេខ K-៨៤២ នាចុងសតវត្សរ៍ទី១០។ បន្ទាយស្រីជាឈ្មោះនៃរចនាបថប្រាសាទមួយដែលជួនកាលគេភ្ជាប់ទៅនឹងរចនាបថប្រែរូបផងដែរ ព្រោះរចនាបថទាំងពីរនេះស្ថិតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នា តែយ៉ាងណារចនាបថបន្ទាយស្រីមានលក្ខណៈពិសេសលើសគេនៅត្រង់ក្បាច់លម្អ។ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូកនិងឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ។   The Banteay Srei temple is situated around 39 kilometers from Siem Reap in the Banteay Srei village, Banteay Srei commune, and Banteay Srei district of the Siem Reap province. At the end of the 10th century, in 967 AD, King Rajendravarman II (944-1001) No. K-842 constructed this temple. Often confused with the Transfiguration style since they both date from the same era, the Banteay Srei style of temple architecture is distinguished by its distinctive ornamentation. The three towers of Banteay Srei, which are as exquisite as a flawless woman, are made of lotus stone and have the most colorful sculptures. This is why it is so well-known. The temple includes three east-facing towers surrounded by a moat, and the central tower has a special southeast penis. It is made of sandstone, lotus, and rectangular bricks. Dedicated to Hinduism and Vishnu in the North.      
Read More

Showing 31 - 35 of 47 posts