Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

ប្រាសាទធម្មនន្ទ (Prasat Thommanon)

ប្រាសាទធម្មនន្ទ មានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ ដែរមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។ ប្រាសាទធម្មនន្ទ នៅក្បែរប្រាសាទចៅសាយទេវតាប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត និង មានគូទឹក និង កំពែងមានគោបុរៈពីរនៅខាងកើតនិងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។ ប្រាសាទធម្មនន្ទ ក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរសព្វថ្ងែមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ  និង ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។    
Read More

ប្រាសាទព្រហ្មកិល (Prasat Prohm Kel)

ប្រាសាទព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត។ ប្រាសាទព្រហ្មកិល ត្រូវបានសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពីផ្លូវមុខ អង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ។ ប្រាសាទព្រហ្មកិលមានរូបចម្លាក់មនុស្ស និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត។ប្រាសាទតាព្រហ្មកិលសាងនៅចុងសតវត្សរ៍ទី១២ ដោយស្នាមព្រះហស្ត ព្រះបាទជ័យវរ្ម័នទី៧ បច្ឆមរណៈព្រះនាមមហាបរមសំគតតបតៈ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា។បើយោងតាមអ្នកស្រាវជ្រាវ ប្រាសាទនេះជាសាលាសំណាក់ឬមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរជ្ជកាលរបស់ទ្រង់។ប្រាសាទនេះបែរមុខទៅទិសខាងកើត ដែលមានទ្វារបញ្ឆោតបី និងមានជើងទម្រមួយ ដែលមានក្បាច់រចនា និងសោមសូត្របង្ហូរទឹកមន្តមួយនៅប្រហោងប្រាសាទនៅទិសខាងជើង។ សព្វថ្ងៃថ្វីត្បិតតែមានទំហំតូច និងទ្រុឌទ្រោមអស់ក៏ដោយប៉ុន្តែអ្វីដែលនៅសេសសល់ រូបចម្លាក់មនុស្សទេពអសុរ ព្រះពុទ្ធសម្មាធិ ទេពអប្សរ អវលោកកេស្វរ និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទស្រស់ស្អាត  គួរជាទីចាប់ចិត្ត និងគួរឱ្យកោតសរសើរពីស្នាដៃបុព្វបុរសខ្មែរ។        
Read More

ប្រាសាទតាណី (Prasat Tani)

ប្រាសាទតាណី ជាប្រាសាទមួយ ដែលមានចំងាយប្រមាណជា ២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប  និងមានចម្ងាយប្រវែង ១៥០ម៉ែត្រពីខាងលិចបារាយណ៍ខាងកើត។  ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន ប្រាសាទតាណី មានកំពែងព័ន្ធជុំវិញនៅផ្នែកខាងក្រៅ សព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារ ឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច ហើយមានស្លាកស្នាមកសិន្ធុនៅទិសខាងជើងនិងទិសខាងត្បូង។ នៅផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសងដោយថ្មបាយក្រៀមដែលមានសភាពទ្រុឌទ្រោម និងបាក់រលំស្ទើទាំងស្រុងលើកលែងតែទិសខាងកើតឆៀងខាងត្បូង និងទិសខាងលិចឆៀងខាងជើងដែលនៅមានជញ្ជាំងមួយផ្ធាំងបញ្ឈរហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិដែលនៅក្នុងរូបកណ្តាលត្រូវបានដាប់បំផ្លាញហើយនៅសង់ខាងរូបនោះគឺជាព្រះវិស្ណុ និងព្រះព្រហ្ម រីឯនៅខាងក្រោមរូបទាំងនោះមានសេះមួយនៅចន្លោះអ្នកគោរពបូជាទាំងឡាយ ។    
Read More

ប្រាសាទតាកែវ (Takeo Temple)

ប្រាសាទតាកែវ មានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រាសាទតាកែវ គឺជាប្រាសាទបុរាណរបស់ខ្មែរយើង ដែលត្រូវបានកសាង នៅសតវត្សទី១០ ក្នុងរាជព្រះបាទជ័យរវន្ម័ទី៥ ដែលជាព្រះរាជ្យបុត្ររបស់ ព្រះបាទរាជិន្រ្ទវរន្ម័ទី២ សាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ។ ព្រះអង្គក៏ចាប់ផ្តើមកសាងប្រាសាទភ្នំមួយមានរាងជាសាជី ក្នុងឆ្នាំ៩៧៤ ដែលមានអ័ក្ស ពីកើតទៅលិច ៥០០ម៉ែត្រ តាមផ្លូវភ្ជាប់ទៅនឹងបារាយណ៍ យសោធរតាដាក ខាងកើត។ ព្រះអង្គបានដាក់ឈ្មោះប្រាសាទនោះថា ហេមគីរី ដែលមានន័យថាភ្នំមាស ដោយយោងតាមសិលាចារឹក។ ប្រាសាទនេះ មានកសិណ្សទឹកប្រវែង ២៥៥ គុណ ១៩៥ម៉ែត្រ គោបុរៈទី១ ១២២គុណ ១០៦ម៉ែត្រ គោបុរៈទី២ កំពស់ ៥.៥ម៉ែត្រ ប្រវែង ៨០គុណ ៧៥ម៉ែត្រ បណ្ណាល័យ ២ សាលចម្លាក់វែង២ ខ្លី២ រាងប្រាសាទគឺ៥ថ្នាក់ មានកំពស់ប្រហែល៤៥ម៉ែត្រពីដី ជាន់ខាងលើបង្អស់មាន៥ប្រាង្គ ក្នុងនោះ៤ប្រាង្គ ដែលសង់លើផ្ទៃរាបស្ថិតតាមជ្រុងនីមួយមានកំពស់ ៨ម៉ែត្រ ហើយប្រាង្គកណ្តាល មានកំពស់១២ម៉ែត្រ ដែលតំកល់សិវៈលឹង្គ។ Rohal Village, Nokor Thom Commune, Siem Reap City, Siem Reap Province, is home to Takeo Temple. An old Khmer temple named Takeo was constructed in the tenth century under the rule of King Jayavarman V, the son of King Rajinvarman II, and dedicated to Iso. In 974, he also started construction on a cone-shaped mountain temple with an axis running from east to west, 500 meters along the road leading to the Yasodharatak baray east. According to the inscription, he gave the temple the name Hemkiri, which is Sanskrit for "Golden Mountain". The temple contains a water farm that is 255 by 195 meters long, a first gopura that is 122 by 106 meters long, a second gopura that is 5.5 meters high and 80 by 75 meters long, two libraries, two long statues, and two short sculptures. It has five levels and is roughly 45 meters high. There are 5 towers visible from the bottom level, 4 of which are built on the flat terrain at each corner and are each 8 meters high, while the central tower, which holds Shiva Ling, is 12 meters high.    
Read More

ប្រាសាទជ្រុង (Prasat Chrung)

ប្រាសាទជ្រុង ជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ដែរមានចម្ងាយប្រហែល ១៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះបានសាងសង់ឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣  ដែលជាស្នាព្រះហស្ត របស់ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ។ប្រាសាទជ្រុង ជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋនិងគួរឱ្យចាប់អារម្មណ៍។ បើយោងតាមឯកសារដែលស្រាវជ្រាវ និង ចងក្រង បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណិតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ។ តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម។   A small temple called Prasat Chrung can be found within the Bayon Temple's outer walls at the intersection of the Om River, some 15 kilometers from the provincial center of Siem Reap. King Jayavarman VII erected the temple in the late 12th and early 13th centuries to honor the Bodhisattva Lokesvara. The interesting and revered sunset may be viewed from Prasat Chrung. The papers gathered and researched indicate that Prasat Chrung is a tiny, lavish temple with a vivid floral design and several deities throughout the entire temple. The tower faces east toward Khan, a room made of sandstone and laterite that measures roughly 15 by 10 meters and is 5.7 meters high above the back of the wall. Khan was constructed at an angle to the walls of Angkor Thom. South and west walls.        
Read More

Showing 26 - 30 of 47 posts