Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

សារមន្ទីរជាតិកម្ពុជា (National Museum Of Cambodia)

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជាច្រើនតាំងពីសម័យបុរេប្រវត្តិ​សម័យអង្គរនិងសម័យក្រោយៗមកទៀត។សារមន្ទីរជាតិនៃកម្ពុជាត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧-១៩២០ជាប់នឹងផ្នែកខាងជើងនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។អាគារទាំងមូលមានដំបូលស្រួចនិងទ្វារឆ្លាក់ផ្កាភ្ញីរចនាបទស្ថាបត្យកម្មតាមលំនាំប្រាសាទបុរាណខ្មែរនិងលាយបញ្ចូលស្ថាបត្យកម្មប្រពៃណីខ្មែរនិងរចនាបទអាណានិគមបារាំង។នៅកណ្តាលដើមឈើនិងផ្កាដែលព័ទ្ធជុំវិញដោយស្រះផ្កាឈូកប្រៀបដូចជាព្រះបរមរាជវាំងតូចមួយដ៏ស្រស់ស្អាត។សព្វថ្ងៃសារមន្ទីកម្ពុជាបើកដំណើរការដើម្បីទទួលភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនាជារៀងរាល់ថ្ងៃ(ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច)។ការដាក់តាំងវត្ថុបុរាណ្យទាំងនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរមកសិក្សាស្រាវជ្រាវរៀនសូត្រអំពីរវប្បធម៌ខ្មែរពីសម័យបុរាណកាលមកជាពិសេសសម្រាប់សិស្សនិស្សិតដែររៀនអំពីរមុខជំនាញនេះផ្ទាល់។ សារមនី្ទរជាតិ សិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧)។              
Read More

The Museum Cafe

The Museum Cafe ជាហាងកាហ្វេដែលស្ថិតនៅក្នុង សារមន្ទីកម្ពុជាហើយក៏ជាហាងកាហ្វេមួយដែរមានភាពស្ងប់ស្ងាតនិងសោភ័ណ្ណភាពស្រស់ស្អាតនិងកាហ្វេមានរសជាតិឆ្ងាញ់ ហើយទីនេះស័ក្តសមបំផុតសម្រាប់អ្នកដែរចូលចិត្តការសិក្សារៀនសូត្រព្រោះនៅទីនេះមានភាពស្ងប់ស្ងាត់ដែរធ្វើអោយងាយស្រួលក្នុងការផ្ដោតអារម្មណ៍ ។      
Read More

ប្រាសាទតាសោម (Prasat Ta Som)

ប្រាសាទតាសោមមានទីតាំងស្ថិតនៅក្នុងក្នុងបរិវេណឧទ្យានអង្គរដែលមានចំងាយប្រមាណជា២៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ប្រាសាទតាសោមត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧នៅចុងសត វត្សទី១២ក្នុងគោលបំណងធ្វើជាអាគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈសំណង់ប្រាសាទតាសោមត្រូវបានសាងសង់ដោយថ្មភក់និងថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើតនិងទិសខាងលិច។ខ្លោងទ្វារនីមួយៗមានលម្អមានមុខបួនធំៗដូចគ្នានិងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មដែរ។សព្វថ្ងៃប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងហើយក៏ត្រូវបានជួសជុលទាំងស្រុងនោះទេប៉ុន្តែគ្រាន់តែធ្វើការអភិរក្សនៅផ្នែកខ្លះនៃប្រាសាទដោយគម្រោងរបស់អង្គការ មូលនិធិសំណង់ប្រាសាទពិភពលោក និងអជ្ញាធរជាតិអប្សរាប៉ុណ្ណោះ ។
Read More

ប្រាសាទត្រពាំងផុង (Trapeang Phong Temple)

ប្រាសាទត្រពាំងផុង មានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំបាគង ស្រុកបាគង ដែលមានចំងាយប្រមាណជា ៤៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ប្រាសាទត្រពាំងផុង ត្រូវបានសាងសង់ឡើង ដោយព្រះបាទជ័យវរ្ម័នទី៣ ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)ដ៏ខ្លាំងពូកែដែលបានបង្រួមជាតិនៅលើទឹកដីចេនឡាឲ្យមានឯកភាពឡើងវិញ។ ដោយសារប្រទេសខ្មែរ មានសន្តិភាព ដ៏បរិបូរណ៍ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានប្រារព្ធពិធីរាជាអភិសេកលើភ្នំគូលែននៅឆ្នាំ៨០២ មក វិស័យសិល្បៈស្ថាបត្យកម្ម មានការរីកចំរើនយ៉ាងខ្លាំងក្លាបំផុត នៅក្នុងតំបន់រលួសដែលជាវាលទំនាបស្ថិតនៅទិសអាគ្នេយ៍នៃខេត្តសៀមរាប។ សព្វថ្ងៃក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ  និង ប្រវត្តិសាស្រ្ត ។នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្សាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។
Read More

ប្រាសាទអូរថ្មដាប់ (O Thmor Dab)

ប្រាសាទអូរថ្មដាប់ មានទីតាំងស្ថិតនៅលើភ្នំគូលែន ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទអូរថ្មដាប់ នៃអតីតរាជធានី មហិន្រ្ទបព៌តភ្នំគូលែន ឬ មហិន្រ្ទបព៌តជាឈ្មោះដែលប្រសិទ្ធិនាមដោយ ព្រះបាទជ័យវរ្ម័នទី២ នៅពេល ដែលព្រះអង្គឡើងទៅលើភ្នំគូលែននិងបន្ទាប់ពីព្រះអង្គធ្វើការបង្រួបបង្រួមនិងស្ដារ ប្រទេសជាតិអោយ មានឯកភាពឡើងវិញ។ ប្រាសាទអូរថ្មដាប់ សាងសងឡើងដោយព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សទី៩។ ដែរសព្វថ្ងៃក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ  និង ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។    
Read More

Showing 21 - 25 of 47 posts