Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

ឆ្នេរតាបារាំង

ឆ្នេរតាបារាំងជាឆ្នេរមួយដែលគេល្បីថាមានខ្សាច់ស​ ស្អាត ភ្ញៀវទេសចរទៅដល់ទីនោះតែងតែសសើរមិនដាច់ពីមាត់ គ្រប់ៗគ្នា ដែលមានទីតាំងស្ថិតនៅ ភូមិមុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~53km ពីរង្វង់មូលតោ​ពីរ។ជាឆ្នេរដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ មានខ្សាច់សក្បុសអមដោយទឹកសមុទ្រខៀវស្រងាត់ និងរាក់ល្អ ដែលអំណោយផលដល់ក្មេងៗ អាចលេងទឹកបានយ៉ាងសប្បាយផងដែរ។ ជាពិសេសក៏មានខ្ចុះមួយនៅលើទឹកសមុទ្រដែលអាចឱ្យភ្ញៀវទេសចរផ្តិតយករូបភាពដ៏ស្រស់ស្អាតរបស់ផ្ទៃសមុទ្រ។ អ្វីដែលបំភ្លេចមិនបាននោះគឺការ​ បោះជម្រំ និងញុំា អាហារដែលសម្បូរដោយគ្រឿងសមុទ្រចម្រុះ គ្រប់មុខ ​អមដោយបរិយាកាសបរិសុទ្ធនាជំនោរសមុទ្រដ៏សែនស្រស់ថ្លា  ម្យ៉ាងទៀតទេសភាពអំណោយផលចំពោះអ្នកដែលគាត់ចូលចិត្តបែបពិកនិច ពិសេសទៅទៀតនោះគយគន់សម្រស់ឆ្នេរពេលថ្ងៃរៀបលិចកាន់តែមានអារម្មណ៍ថា ធូរស្បើយចិត្តពីទុក្ខកង្វល់នាៗ។
Read More

ប្រាសាទបាសែត

ប្រាសាទបាសែតជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយដែលសង់លើទីទួលស្ថិតនៅភូមិបាសែតឃុំតាប៉ុនស្រុកសង្កែមានចំងាយ១៤.៣៦គ.មដោយគិតចាប់ពីសាលាខេត្ត។ប្រាសាទនេះកសាង ក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ( ១០០២ – ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ – ១០៤២។នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀមហើយបានផ្តល់ទឹកខួបប្រាំងខួបវស្សា។នៅទីនេះមានរឿងតំណាលថា៖អ្នកភូមិតែងតែធ្វើការប៉ន់ស្រន់ផ្សងទៅនឹងបំណងផ្សេងៗដែលខ្លួនចង់បាន។ថែមទាំងមានទេសភាពដែលសមប្រកបដែលបានទាក់ទាញភ្ញៀវទេសចរអោយចង់ដឹងនិង ស្គាល់គ្រប់ៗគ្នា។ដូច្នេះក្នុងនាមយើងជាកូនខ្មែរសូមរក្សានិងអភិរក្សអ្វីដែលជាសម្បត្តិរបស់ដូនតាអោយបានគង់វង្សតរៀងទៅ។  
Read More

​ប្រាសាទបន្ទាយឆ្មារ

​ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមួយដែរមានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែរមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្ត ។ ប្រាសាទ បន្ទាយឆ្មារកសាងចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចន្លោះ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៩ ។ កសាងឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា ស្រី​ន្ទ​កុមារនិង​មេទ័ព​ទាំង​បួន ដែលមាន​ងារ​ជា «​អ្នក​ស​ញ្ជ​ត​» របស់​ព្រះអង្គ​ដែល​បាន​ពលី​ជី​វិ​ក្នុង​សមរភូមិ​ចម្បាំង​បង្ហូរឈាម​ជាមួយ​ចាម​នាពេលនោះ​។​សព្វថ្ងៃ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លះប៉ុន្តែ​នៅតែ​ស្រស់ស្អាត​ជាទី​គយគន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ខៀវស្រងាត់​ជាមួយនិង​ដើមឈើ​ធំៗ​។ 
Read More

រមណីយដ្ឋាន​សួន​ស្នេហ៍​ជនបទ

សួនស្នេហ៍ជនបទនេះផ្ទុះការចាប់អារម្មណ៍មេនទែនពីសំណាក់ភ្ញៀវទេសចរ មានទីតាំងស្ថិតនៅ ភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងមានចម្ងាយ ប្រហែល~៧គីឡូពីរង្វង់មូលក្រុងសិរីសោភ័ណ។សួនស្នេហ៍ជនបទមួយប្រភេទនេះរំលិចនូវការចាប់អារម្មណ៍មិនណយដែរនិងណា!មកទាំងព្រមនូវ​ទេសភាពពព្រាយនៃសម្រស់សួនផ្កាចម្រុះពណ៌ និងទេសភាពជុំវិញ។បន្ថែមទាំងមានខ្បល់បកមកប៉ះភក្ត្រាយ៉ាងបរិសុទ្ធក្រៅពីនេះមានសេវាកម្មម្ហូបអាហារទាន់ចិត្តព្រមទាំងឩជារសឆ្ងាញ់ពិសារបរិយាកាសនេះល្អបំផុតសម្រាប់អ្នកមាន គម្រោងដើរលេងប្រចាំសប្ដាហ៍តែមិនដឹងទៅណាអាចមកទីនេះបានប្រកបដោយផាសុខភាព។លើសពីនេះទៅទៀតសួន​នេះ​មាន​ផ្ដល់​សេវាកម្ម​ច្រើន​ប្រភេទ​ដល់​ភ្ញៀវទេសចរ​ដូចជាទី កន្លែង​កម្សាន្ត​សម្រាប់​កុមារហើយ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការផ្ដល់​សេវាកម្ម​ថត Pr-wedding សម្រាប់​គូស្នេហ៍​ទៀតផង។
Read More

អន្លង់ភ្ញៀវ ​(​ Anlong Phieu)

អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​ និងកែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសច​ជាតិ បើ​ទោះ​​ជា​ទើប​តែ​បើក​ដំណើរការ​ថ្មីៗ​ក៏​ដោយ។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​ នៅ​តាម​ជើង​ភ្នំ​ និង​ចង្កេះ​ភ្នំ​  និង​​មាន​គម្រោង​សាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។រមណី​យដ្ឋាន​ថ្មី​នេះ​ មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​។ អន្លង់​ភ្ញៀវ ឬ​កំពូល​ពេជ្រ​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ រួមទាំងមានBackground ថតរូបស្អាតៗ  ហើយទេសភាពនៅទីនោះស្អាតបែបមួយដែលថ្មី សម្រាប់ចក្ខុភ្ញៀវទេសចរ​ ដែលបានចងចិត្តភ្ញៀវទេសចរចង់ទៅម្ដងហើយចងទៅម្ដងទៀត។ អ្វីដែលពិសេសទៅទៀតនោះក្រៅពីមានទេសភាពស្អាតហើយនូវមាន​លក់​អាហារ​ឆ្ងាញ់​ៗ​ដ៏​សម្បូរ​បែប​ ក្នុង​តម្លៃ​សមរម្យ​ទៀត​ផង៕ Anlong Phieu is the name of a natural and creative resort that is attracting national tourists even though it has just opened. Anyway. The resort has amusement parks and plantations of various types at the foot of the mountain and the ridge, and there are plans to build There are many other entertainment places and bathing places as well.The new resort is surrounded by mountains. Anlong Phieu or Kampoul Pich is located in Sre Cheung Reast village, Trapeang Kranh commune, Tram Kak district, Takeo province. Including beautiful background photography and beautiful scenery, there is a new kind for tourists who want to visit again and again. What is special is that in addition to the beautiful scenery, there is also a variety of delicious food at reasonable prices.
Read More

Showing 16 - 20 of 47 posts