Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

ទឹកធ្លាក់ឆាយយោង

"រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។តំបន់ទេសចរណ៍ឆាយយោងនេះ គឺហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង និងមានជួរភ្នំ ជ្រលងដងអូរជាច្រើន ពិសេសសម្បូរទៅ ដោយសត្វព្រៃជីវចម្រុះគ្រប់ប្រភេទ ដែលបានផ្តល់ភាពទាក់ទាញបែបធម្មជាតិ ធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត ជាហូរហែ មិនចេះដាច់។ កន្លែងនេះក៏មានទឹកធ្លាក់ពីលើភ្នំ មានកម្ពស់រហូតជាង៤៥ម៉ែត្រ ដែលមិនចេះរីងស្ងួត មិនថារដូវប្រាំង ឬ រដូវវស្សា ផ្ទៃទឹកខៀវស្រងាត់ អំណោយផលដល់ការងូតទឹកលេងកម្សាន្តផងដែរ។ រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង២០គីឡូម៉ែត្រ។ ដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រៃភ្នំ និង ចំណាយពេលជាង៧ម៉ោងទើបទៅដល់៕ ថ្វីត្បិតតែការធ្វើបន្តិចមេនតែពេលទៅដល់លោកអ្នកនិងទទួលបាននូវភាពស្រស់ស្រាយ ដោយហេតុគ្រាន់តែឃើញ​ទឹកធ្លាក់ និងទេសភាពស្រស់ស្អាតបែប​ធ្វើអោយបាត់នូវភាពនឿតហត់ ក៏ដូចជារំសាយអស់ទុក្ខកង្វល់ជាពុំខាន។
Read More

ទឹកធ្លាក់​ក្បាលព្រះ

ទឹកធ្លាក់​ក្បាលព្រះ ឬ​ហៅថា លែង​ប៊ឺក​ព្រះ​ ជា​តំបន់​ទឹកធ្លាក់​ធម្មជាតិស្ថិតនៅ ភូមិពូត្រំ​ សង្កាត់​រមនា ក្រុង​សែនមនោរម្យ ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​មណ្ឌលគិរី។ទឹកធ្លាក់​ក្បាលព្រះ ឬ​ហៅថា លែង​ប៊ឺក​ព្រះ គឺ​មាន​ទេសភាព​យ៉ាង​ស្រស់​បំព្រង គួរ​ជា​ទី​ចាប់ចិត្ត​ខ្លាំង​សម្រាប់ភ្ញៀវ​ទេសចរ​ជាមួយ​នឹង​សម្រស់​ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយ​ព្រៃឈើ​តូចធំ និង​ជួរ​ភ្នំ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ឆើតឆាយ និង​មាន​ម្លប់​ឈើ​ធំៗ​ដែល​ផ្តល់​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​កម្សាន្ត​ទទួលទាន​អាហារ ពិចនិក និង​ងូត​ទឹក​ធ្លាក់​ថ្លា​ត្រជាក់​យ៉ាង​សប្បាយ​រីករាយ ។
Read More

ភ្នំអណ្ដូងស្នេហ៍

ភ្នំអណ្ដូងស្នេហ៍ មានទីតាំង​ក្នុង ​ភូមិ​ដាក់ដាំ ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។ កន្លែងនេះសាកសមបំផុតសម្រាប់អ្នកចងពិសោធន៍រកស្នេហ៍ស្មោះ ទីនេះគឺជាកន្លែងដែរស័ក្ដិសិទ្ធិ ហើយទេសភាពពោពេញទៅដោយព្រៃភ្នំនិង​សមុទ្រឈើដ៏ស្រស់បំព្រង់ ។ តាមចាស់ៗនៅតំបន់នោះបានប្រាប់តគ្នាថា ​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ។​
Read More

ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ​ បាន​ចែក​ចេញ​ជា ទី​១ ទន្លេ​អុំ ស្ថិត​នៅ​ខាងកើត​នៃ​ប្រាសាទ មាន​ទំហំ ៤០០ ម៉ែត្រ គុណ ៥០០ម៉ែត្រ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ ពី​ប្រាសាទ​ ថែវ​ទី​មួយ មាន​ទំហំ ៤២១ម៉ែត្រ គុណ ៣៧១ម៉ែត្រ ដែល​រៀបចំ និង​កសាង​ឡើង​ពី​ថ្មបាយក្រៀម មាន​កម្ពស់ ២,៩ម៉ែត្រ និង​កម្រាស់ ២,៤ម៉ែត្រ​។ ទទឹង​ច្រកចូល​មាន​ប្រវែង ២​ម៉ែត្រ​។ ប៉ុន្តែ​បច្ចុប្បន្ន​ថែវ​នេះ បាក់បែក​អស់​មួយ​ចំនួន​ធំ​ហើយ​។ នៅ​ក្នុង​បរិវេណ​នៃ​ថែវ​ទី​មួយ​មាន តោ​ចំនួន ៦ ស្ថិត​នៅ​មាត់​ច្រកចូល​ទៅ​ថែវ​ទី​២ និង​មាន​នាគ ៨ ដែល​ស្ថិត​នៅ​ពីក្រោយ​តោ​ទាំង ៦ និង​មាន​អសុរា ២ ឈរ​នៅ​អម​ច្រកចូល​សងខាង​។ថែវ​ទី​ពីរ រួម​មាន រូបសំណាក់​តេ​ជោ​ដំ​ឌិន​ចំនួន ២ រូប អសុរា​ចំនួន ២ ដែល​មាន​កម្ពស់ ១,៦០ម៉ែត្រ និង​មាន​ស្រះ​ទឹក​ពីរ ដែល​មាន​ទំហំ ២០​ម៉ែត្រ គុណ ២០​ម៉ែត្រ ទឹកស្រះ​ទាំង​ពីរ​នេះ​មិន​រឹង​ទេ​នៅ​រដូវប្រាំង​ព្រមទាំង​មាន​ដើម​ឈូក​ដុះ​អម​។ថែវ​ទី​បី មាន​កំរាស​ក្រាស់​ជាង​ថែវ​ទី​១ និង​ទី​២ ហើយ​ថែវ​ទី​៣​នេះ​មាន​ច្រកចេញ ចូល នៅ​ចំ​កណ្តាល​ទាំង​៤​ទិស​។ នៅ​ក្នុង​ថែវ​ទី​៣ រួម​មាននៅ​ចំ​ពីមុខ​ច្រកចូល មាន​រូប​ព្រះ​នរាយណ៍​ដៃ​៨ និង​នៅ​ផ្នែក​ខាងឆ្វេង​ដៃ​មាន​រូប​ព្រះ​នរាយណ៍​ដៃ​៤​។ថែវ​ទី​បួន រៀបចំ​ដោយ​ថ្មបាយក្រៀម​ចំ​ដាច់​ៗ​ពី​គ្នា​ជា​បន្ទប់​ៗ ហើយ​មាន​ហើយ​លក្ខណៈ​ខុស​ប្លែក​ពី​ថែវ​ទី​១,២,៣ ព្រោះ​ថែវ​ទី​៤​នេះ មាន​ច្រកចូល​៨​ទិស​។ បើ​ចូល​នៅ​ដល់​កំពូល​កណ្តាល​នៃ​ប្រាសាទ​នេះ គេ​សង្កេត​ឃើញ​កំពូល​មួយ​ខ្ពស់​នៅ​ចំ​កណ្តាល​សង់​អំពី​ថ្មភក់ ដែល​មាន​ព្រះ​គង់​ព្រះ​ភ្នែក​បែរ​ចេញ​ទៅ​រក​ទិស​ទាំង​៤ គឺ​កើត លិច ជើង ត្បូង​។រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ មាន​ទីតាំង​ធំ​ទូលាយ​ល្អ​មិន​ចាញ់​ប្រសាទ​នានា ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​។ ទី​នេះ​ជាទី​ប្រជុំជន​មួយ​យ៉ាង​សំខាន់​សំរាប់​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ផ្សេង​ៗ​។ ប្រាសាទវត្តនគ​របា​ជ័យ​កសាង​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១១ ក្នុង​រជ្ជកាល​ស្តេច​ឧ​ភ័​យ្យ និង​សូរ្យ​វរ្ម័ន​ទី​២ ក្នុង​ឥទ្ធិពល​សេវៈ​និយម​។ប្រាសាទនគរបាជ័យ​ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ មួយ​នេះ​ស្ថិត​នៅ​ចម្ងាយ ២២ គីឡូម៉ែត្រ ពី​ទីរួមខេត្តកំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ហើយពី​ភ្នំពេញ​ទៅ​រមណីយដ្ឋាន​នេះ​ មាន​ចម្ងាយ ១២២គីឡូម៉ែត្រ និង​បត់​ឆ្វេង​ដៃ ២០០​ម៉ែត្រ ទៀត​។
Read More

ទឹកធ្លាក់ច្រកល្អៀង

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមានចំងាយប្រមាណជា៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ស្វា ទោច….។ ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាព​ ដើមឈើតូចៗដែលដុះនៅក្បែរព័ទ្ធជុំវិញ ។
Read More

Showing 11 - 15 of 47 posts