Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

ភូមិ២៣ កោះរ៉ុងស​ន្លឹម​ (Village 23 Koh Rong Sanloem)

ភូមិ២៣ កោះរ៉ុងស​ន្លឹម​ (Village 23 Koh Rong Sanloem)

“ភូមិ២៣”គឺជាតំបន់ទេសចរណ៍តូចមួយស្ថិតនៅក្នុងកោះរ៉ុងសន្លឹមនៃខេត្តព្រះសីហនុ។ភ្ញៀវទេសចរអាចទៅដល់ទីនោះបានដោយជិះទូកខ្នាតធំឬស្ពីដប៊ូតទៅកោះរ៉ុងសន្លឹមប្រហែល១ម៉ោងរួចបន្តដំណើរទៅភូមិ២៣ប្រហែល៣០នាទីទៀត។ភូមិ២៣មានផ្ទៃដី២៣ហិកតានៃកោះរ៉ុងសន្លឹមដែលលាតសន្ធឹងលើផ្ទៃកោះពោរពេញដោយឆ្នេរខ្សាច់ធម្មជាតិ។ទេសចរអាចដើរបណ្ដែអារម្មណ៍លើឆ្នេរខ្សាច់មិនតែប៉ុណ្ណោះម្ខាងទៀតនៃកោះក៏មានជាថ្មធំតូចបោកបក់ជាមួយរលកសមុទ្រផងដែរ។ទីនេះក៏មានជាផ្ដល់សេវាកម្មជួលកន្លែងស្នាក់នៅជួលទូកមុជទឹកមើលផ្កាថ្មនិងសកម្មភាពផ្សេងៗនៅលើកោះ។ឆ្នេរនេះពិតជាស្រស់ស្អាតដែលធ្វើអោយទេសចរដែលមកលេងនៅកោះរ៉ុងឬកោះរ៉ុងសន្លឹមក៏ចូលមកកំសាន្តផងដែរ។ទេសភាពភូមិ២៣កោះរ៉ុងសន្លឹមពិតជាស្រស់ស្អាតណាស់អាស័យដ្ឋានស្ថិតនៅភូមិ២៣សង្កាត់កោះរ៉ុងសន្លឹមក្រុងព្រះសីហនុខេត្តព្រះសីហនុ។ Credit: បងស្នា Koh Rong is a beautiful island within the Sihanoukville province known for its sandy shores and colorful coral reefs. Inland, the jungle is filled with palm trees and waterfalls and is housed in much different wildlife. It's also filled with many different activities like rope walking, zip lining, and more.   村23的风景 高龙撒冷岛的风景非常很美观 地址 :村23 高龙撒冷岛区 西哈努克市 西哈努克省 负责人 : បងស្នា
Read More

ព្រៃកោងកាង (Mangrove forest)

នៅក្នុងខេត្តកោះកុងផ្ទាល់ ព្រៃកោងកាងជាតំបន់ព្រៃលិចទឹកមួយដែលមានសក្ដានុពលមួយ ។ ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយស្វាយ  ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ តួរយ៉ាងការធ្វើដំណេីរចំណាយពេល១៥នាទីដោយជិះទូកចេញពីឆ្នេរនេសាទ ទៅដល់ភូមិនេសាទខាងលិចនោះអ្នកនិងទៅដល់ព្រៃកោងកាង។ចំពោះការធ្វើដំណើរទៀត សោតយើងត្រូវទំនាក់ទំនងទៅប្រធានសហគមន៍ដែលប្រចាំនៅតំបន់នោះដើម្បីនាំផ្លូវអោយ ដល់គោលដៅឆាប់ រហ័ស ។នៅទីនោះពោរពេញទៅដោយទេសភាពធម្មជាតិពណ៌បែតង ហែរហមដោយដើមកោងកាងដុះយ៉ាងបណ្ដេញគ្នាៗ​ដែលជាចំណីចក្ខុថ្មីសម្រាប់ភ្ញៀវទេសចរទៅទស្សនា និងប្រកបដោយខ្យល់ដ៏បរិសុទ្ធបក់ពីសមុទ្រដ៏ខៀវស្រងាត់ ។ អ្វីដែលសំខាន់នោះពេលដែលយើងទៅដល់ទីនោះគួរគប្បី​ចួលរួមដាំដើមឈើទាំងអស់គ្នារីឯកូន ដើមកោងមានតម្លៃ១ដើមប្រហែល២០០០រៀលប៉ុណ្ណោះព្រោះថាព្រៃកោងកាងមានគុណ ប្រយោជន៍ច្រើនណាស់រួមមានជាជម្រកសត្វស្លាបដែលតាំងទីនៅក៏ដូចជាជម្រកសត្វក្នុងសមុទ្រដែលបានភាសខ្លួនចេញពីសមុទ្រតាមបែបបទរស់នៅរបស់ពួក  វា ។ព្រមទាំង​ជួយការពារបាននូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ រញ្ជួយដី រួមទាំងជួយការពារនូវស្រទាប់អូសូនកុំអោយស្ដើងដែលនាំអោយកើនកម្ដៅនៃផែនដី ពិសេសទៅទៀតនោះ ជាតំបន់គោលដៅទេសចរសម្រាប់ខេត្តកោះកុង ។ដូច្នេះហើយក្នងនាមយើងជាកូនខ្មែរគួរការពារ ថែរក្សា អភិរក្ស  នូវធនធានធម្មជាតិ ព្រមទាំងបរិស្ថាន​   និងជីវចម្រុះក្នងទឹកនិង ក្នងព្រៃកោងកាង។   Mangrove forests in the province of Koh Kong could flood. situated in the Koh Kong Province's Sre Ambel District, Chroy Svay Commune, and Chroy Svay Village. For instance, it takes 15 minutes by boat to travel from the fishing beach to the fishing village in the west, after which you will arrive at the mangrove forest. We must speak with the local authority figure to promptly transport Road to the desired location for further travel. It is surrounded by lush, natural vegetation, including rows of mangroves that provide visitors with a novel sight to see and fresh air that is blown by the emerald sea. The most crucial thing is that we plant trees together when we arrive there; a seedling costs about 2,000 riels. The sap forest has several advantages, including serving as a bird sanctuary. Both human habitation and marine species' habitats have migrated from the sea in accordance with their way of existence. As Koh Kong is a popular tourist location, it would also be beneficial to avoid natural calamities like storms and earthquakes as well as the ozone layer from depleting, which causes global warming. Consequently, in the name of our kids. The ecosystem, water biodiversity, mangrove forests, and natural resources all need to be protected and preserved      
Read More

ឆ្នេរតាបារាំង

ឆ្នេរតាបារាំងជាឆ្នេរមួយដែលគេល្បីថាមានខ្សាច់ស​ ស្អាត ភ្ញៀវទេសចរទៅដល់ទីនោះតែងតែសសើរមិនដាច់ពីមាត់ គ្រប់ៗគ្នា ដែលមានទីតាំងស្ថិតនៅ ភូមិមុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~53km ពីរង្វង់មូលតោ​ពីរ។ជាឆ្នេរដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ មានខ្សាច់សក្បុសអមដោយទឹកសមុទ្រខៀវស្រងាត់ និងរាក់ល្អ ដែលអំណោយផលដល់ក្មេងៗ អាចលេងទឹកបានយ៉ាងសប្បាយផងដែរ។ ជាពិសេសក៏មានខ្ចុះមួយនៅលើទឹកសមុទ្រដែលអាចឱ្យភ្ញៀវទេសចរផ្តិតយករូបភាពដ៏ស្រស់ស្អាតរបស់ផ្ទៃសមុទ្រ។ អ្វីដែលបំភ្លេចមិនបាននោះគឺការ​ បោះជម្រំ និងញុំា អាហារដែលសម្បូរដោយគ្រឿងសមុទ្រចម្រុះ គ្រប់មុខ ​អមដោយបរិយាកាសបរិសុទ្ធនាជំនោរសមុទ្រដ៏សែនស្រស់ថ្លា  ម្យ៉ាងទៀតទេសភាពអំណោយផលចំពោះអ្នកដែលគាត់ចូលចិត្តបែបពិកនិច ពិសេសទៅទៀតនោះគយគន់សម្រស់ឆ្នេរពេលថ្ងៃរៀបលិចកាន់តែមានអារម្មណ៍ថា ធូរស្បើយចិត្តពីទុក្ខកង្វល់នាៗ។
Read More

Showing 1 - 3 of 3 posts