ខេត្តប៉ៃលិន មានទីតាំងស្ថិតនៅប៉ែកខាងលិច នៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ប្រមាណ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់៖ ខាងជើងជាប់នឹង ស្រុកកំរៀងខេត្ត បាត់ដំបង ខាងត្បូងជាប់នឹង ស្រុកសំឡូតខេត្ត បាត់ដំបង ខាងកើតជាប់នឹង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ខាងលិចជាប់នឹង ស្រុកពោងណាំរ៉ង ខេត្តច័ន្ទបូរី ប្រទេសថៃឡងដ៏។ ខេត្តប៉ៃលិនមានទំហំផ្ទៃដីសរុប ១ ០៦២ គីឡូម៉ែត្រការ៉េ។ ប្រជាជនភាគច្រើនប្រកបរបរធ្វើចំការ ស្រែ កម្មករ លក់ដូរ រកត្បូង និង សិប្បកម្មកែច្នៃជាដើម ។ល។ សណ្ឋានដីរបស់ខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប មានព្រៃភ្នំពណ៌ខៀវស្រងាត់ ស្រស់បំព្រង ដែលមានតំបន់អភិរក្សឈ្មោះ “តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត”។
Source: www.pailin.gov.kh